សិច និង ជីវិត

sex and life ដើម្បី​ឲជីវិត​អ្នក​​កាន់តែមានន័យ​ ​តើ​គួរ​យល់​ដឹង​​អំពី​​សិច​ដែរ​​?​​

Friday, December 02, 2005

តើពេលណាទើបបុរស​នឹកឃើញរឿង​សិច?

ប្រភពៈ​ កម្ពុជា​ថ្មី
ដោយៈ បុត្រ​ កំសត់​

មាន ​ ​សិច​ដល់​ទៅ៣៧​ដង​ក្នុង​១​សបា្តហ៍​។​ នេះ​ជា​ការ​គិត​ និង​បំណង​ប្រាថ្នា​ដែល​ស្ថិត​នៅក្នុង​អារម្មណ៍​របស់វ័យ​​កេ្មង​។ នៅពេល​នោះដែរ​ អារម្មណ៍​រួម​សិច​របស់​ស្រ្តី​វ័យកេ្មង​ ទោះ​ជា​ចំណង់ស្ថិត​នៅ ដល់​កំពុល​​​យ៉ាង​​ណា​​ក៏​មាន​​ត្រឹម​​តែ​៩​ដង​​ក្នុង​​១​​សបា្តហ៍​​ ប៉ុណ្ណោះ​។​​

លោក ​ Pamela Regan សាស្រ្តា ​ចារ្យ​ផែ្នក​ចិត្ត​សាស្រ្ត​នៃ​សាលក​វិទ្យាល័យ​កាលីហ្វ័រ​នីញ៉ា​ សហរដ្ឋ​អាមេរិច​​បាន​​ឲ​ដឹងថា​ បុរស​​និង​​ស្រ្តីសើ្ទរ​តែ​គ្រប់​រូប​សុទ្ធតែ​គិត​ទៅ​ដល់​រឿង​រួម​សិច​នោះ​ ដូច ​គ្នា ហើយ​រឿង​ដូច​នេះ​ក៏ចេះ​តែ​កើត​មាន​ជា​ប្រចាំ​ថៃ្ងដែរ​។​

ស្តិត ​នៅក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់ខ្លួន​​នោះ​​ លោក​​ស្រី​សាស្រ្តាចារ្យ​ព្រម​ទាំង​​សហ​សេវិក​​របស់​​គាត់​​ បាន​​ធ្វើ​​បទ​សំភាសន៍​ជា​​មួយ​​នឹង​​មនុស្ស​៦៧៦នាក់​ទាំង​បុរស​និង​ស្រ្តី​ ដែល​ មាន​អាយុ​មធ្យម​២៥​ឆ្នាំ អំ​ពី​កំរិត​រួម​ទាំង​ចំណង់​រួម​ភេទ​ដែល​កើត​មាន​នៅ​ក្នុង​ការ​គិត​ដោយ​ខួរ​ ក្បាល​របស់​ពួក​េគ។​ សរុប​ជារួម​មក​ មា​ន​មនុស្ស​ដល់ទៅ​៩៧.៣​ភាគ​រយ​នៃ​ចំនួន​ខាង​លើ​ សុទ្ធ​តែមាន​អារម្មណ៍​សិចដូច​គ្នា​មិន​ថាបុរស​ឬ​ស្រ្តីនោះទេ​។

ស្តិត​នៅក្នុង​អត្រា​បែប​នេះ បុរស​គ្រាន់​តែ​មានកំរិត​លើ​ស​ស្រ្តី​ែត​បន្តិច​ប៉ុណ្ណោះ​ មាន​បុរស​៩៨.៨​និង​​ស្រ្តី​ ៩៥.៩ភាគរយ​។​

ក៏ដូច ​ជា​ការ​សិក្សា​ស្រាវជ្រាវ​​កាល​ពី​ពេល​មុន​នោះ​ផង​ដែរ​ ដែល​ក្រុម​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ បុរស​​ភេទ​ពិត​ជា​គិត​ដល់​រឿង​សិច​ច្រើន​ជាង​ស្រ្តី​មែន​ឬ​ក៏មិន​​និយាយ​​ បាន​ថា​ មាន​ចំនួន​ស្មើ​នឹង​៤ដង​ ប្រៀប​ធៀប​ទៅនឹង​ស្រី្ត​ភេទ។​ កុំថាឡើយ​​តែ​ការគិត​ សូម្បី​តែ​សកម្ម​ភាព​សិច​របស់​បុរស​ ក៏​កាន់​តែ​មាន​ច្រើន​លើស​ពី​ស្រី្ត​ផង​ដែរ​។

“ការ ​ខុស​ប្ែលក​គ្នា​យ៉ាង​នេះ​ ក៏ប្រហែល​ជា​មាន​ការ​ជះឥទិ្ធពល​ដោយ​សារ​សង្គម​រហូត​ដល់​កើត​មានជា​សកម្មភាព​ រួមភេទ​សម្ព័ន្ធ​របស់​បុរស​និង​ស្រ្តី​នោះ​។​​ ជាមួយ​គ្នាផង​ដែរ​ ក៏ពិត​ជា​ដោយ​សារតែមាន​ភាព​ខុស​គ្នា​ផែ្នក​សរីរជីវ​សាស្រ្ត​រវាង​បុរស​និង​ ស្រ្តី​ផង​ដែរ​”​។​​ ​នេះ​ជាការបព្ជាក់​ប្រាប់ពីក្រុមអ្នក​សិក្សា​ស្រាវជ្រាវ​នោះ។​

ថ្វីត្បិត ​តែយ៉ាង​ដូច្នេះ​ក្តី លទ្ធផល​បែប​នេះ​ក៏ដោយ​វិជ្ជមាន​ថា​បុរស​ភេទពេល​ណា​ក៏ទាមទារ​រួម​សិច​ឥត​ ឈប់ឈរ​ថែម​ទៀត​ ឬក៏ស្រ្តីភេទវិញ​បែរជា​ខ្វះខាត​ភាព​ងប់ងុល​នឹង​ការរួម​រ័ក​នោះក៏ទេដែរ​។​ នេះជាការ​បញ្ជាក់​យ៉ាង​ច្បាប់​បន្ថែម​ដោយ​ក្រុម​អ្នក​សិក្សាស្រាវជ្រាវនោះ ៕​